Posts

ហេហេ......Pep Guardiola តេទៅអបអរ Jurgen Klopp មុនគេ

Image
លោក Jurgen Klopp បានបង្ហើបឱ្យដឹងថាលោកបាននិយាយទៅកាន់លោកគ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola មិនយូរប៉ុន្មានបន្ទាប់ពីជ័យជម្នះចុងក្រោយរបស់ Liverpool ក្នុងក្របខ័ណ្ឌ Champions League ជាមួយ Tottenham ។ ក្រុមហង្សក្រហមបានផ្តួលគូប្រជែងរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League 2-0 នៅក្នុងទីក្រុងម៉ាឌ្រីតកាល ពីថ្ងៃសៅរ៍ពីការពិន័យដំបូងរបស់កីឡាករ Mohamed Salah និងការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Divino Origi ដើម្បីលើកពាននេះជាលើកទី 6 នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ Liverpool ឈ្នះ UCL 2019 វាក៏ជាពានរង្វាន់លើកទីមួយរបស់លោក Klopp ដែលជាអ្នកចាត់ការទូទៅរបស់ក្លិបហង្សក្រហមក្រោយពីបានកាន់កាប់ 4 ឆ្នាំនៅទឹកដី Anfield ហើយទំនងជាទៅរកវិធីមួយចំនួនដើម្បីលុបបំបាត់នូវការចងចាំដ៏ឈឺចាប់នៃការបរាជ័យ 3-1 របស់ ក្រុម Liverpool ទៅកាន់ក្រុម Real Madrid នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំមុននៅ Kiev ។ Liverpool កាលចាញ់ Real Madrid ឆ្នាំមុន ក្នុងវគ្គផ្តាច់ព្រាត់

កីឡាករដែលចេញពី Arsenal ហើយលើកពាន

Image
កីឡាករខ្សែរប្រយុទ្ធឆ្នើម២រូបសុទ្ធតែមានលើកពាន់លំដាប់កំពូលក្រោយចាក់ចេញពីក្រុមកាំភ្លើងធំ  Arsenal Robin van Persie Robin van Persie   បច្ចុប្បន្នអាយុ ៣៥ឆ្នាំ ជាអតិតកីឡាករខ្សែរប្រយុទ្ធនៃក្រុមជម្រើសជាតិ ហូឡង់,  ចាប់ផ្តើមអាជិបបាល់ទាត់ដំបូងរបស់គាត់ជាមួយក្លិបយុវជន  Excelsior  របស់ប្រទេសហូឡង់ ក្នុងឆ្នាំ1997-បន្ទាប់ឡើងមកលេងអោយឈុតធំក្របខណ្ឌកំពូលហូឡង់ ជាមួយក្រុម Feyenood រយះពេល៤ឆ្នាំ គឺឆ្នាំ2001-2004 មុនមកកាន់ទឹកដី Emirate របស់ក្រុម Arsenal, នៅជាមួយក្រុម Arsenal រយះពេល 8ឆ្នាំ កីឡាកររូបនេះរកបាន 96គ្រាប់ឯណោះ តែមិនដែលឈ្នះពាន់លំដាប់ Top ទេ ក្រៅពី FA cup តែ១ឆ្នាំដំបូងក្រោយសម្រេចចិត្តចាកចេញពី Arsenal,  Persie  បានឈ្នះពាន BPL ជាមួយក្រុមបីសាចក្រហម Man Utd ដូចគ្នាទៅហ្នឹងកីឡាករសញ្ជាតិបារាំង  Olivier Giroud  ផងដែរ រស់នៅជាមួយ Arsenal ៦ឆ្នាំ គ្មានអីលិទទេ ចេញបានតែមួយឆ្នាំ យប់មិញនេះលើកពាន់ EUROPA LEAGUE 

បើអញ្ចឹងមែននោះ..?

Image
អូនឮ ល្ហៀងៗ ពីព័តមានបណ្តាញសង្គមមួយចំនួន បានបង្ហើរមកថា Idol អូន បង Neyma ត្រូវបានក្រុម ស្តេច ស Real Madrid កំពុងលួចចរចារដើម្បីមករួមក្រុមជាមួយ ហើយអ្វីដែលពិសេសនោះគឺមកជំនួសកន្លែង CR7 របស់អូនតែម្តង ដែលរដូវកាលនេះឆ្លាក់ជើងខ្លាំងមែនទែន ចុះ CR7 អូនទៅណាវិញ? តើអាចទៅ Bacerlona ទេ?

អារម្មណ៍ពិត

Image
វាអារម្មណ៍ពិតមួយ... វាជាអារម្មណ៍ដ៏សែនរំភើប និងមានមោទនភាពចំពោះខ្លួនឯងមួយ ដែលស្តែងចេញពីកីឡាករ Tachtsidis ពាក់ស្លាកលេខ 6 ដែលជាខ្សែរបម្រើការពារនៃក្រុមខ្លាំងរបស់ប្រទេសក្រិច Olympiacos ដែលមានកត្តាព្វកិច្ចតាមបិទ និង ការពារ រំខានកីឡាករ Messi មិនឲ្យធ្វើអីកើត ។ ជាក់ស្តែងឆ្លងកាត់ការប្រកួតយប់មិញនេះ នៅពូល D ក្របខ័ណ្ឌបាល់ទាត់ UCL ក្រុម Bacerlona ប្រគួតបានត្រឹមស្មើរ 0-0 ប៉ុណ្ណោះ, យើងសង្កេតឃើញថា លទ្ធផលនេះ កីឡាករនៃក្រុម Olympiacos រួមទាំងគ្រូបង្វឹកផងនោះ មានអារម្មណ៍សប្បាយនិងរំភើបក្រៃលែង ។ សូមបញ្ជាក់ផងដែរថា Olympaicos នៅសល់2ប្រកួតក្នុងដៃ ដោយឆ្លងកាត់4ប្រកួតកន្លងមកនេះមានត្រឹម1ពិន្ទុប៉ុណ្ណោះ គឺបានយប់មិញនេះឯង ។

Idol អូននឹកមិត្តភក្តិហើយមើលទៅ..?

Image
ឃើញទេ អូនគិតមិនខុសទេ លុយដ៏ច្រើនសន្ធឹកសន្ធាប់កំណត់ត្រារបស់បង មិនអាចជួយឲ្យបងសប្បាយចិត្ត និងបាត់កណ្តោចកណ្តែងរហូតបានទេ,មិត្តភក្តិដែលយល់ចិត្តគឺសំខាន់ណាស់ ក្នុងដំណើរជីវិត, បងលេងល្អហើយជាមួយ PSG 10ប្រកួតរកបាន11គ្រាប់, Free Kick ប៉េណាំងទី ឥឡូវគេឲ្យបងរាប់រងទាំងអស់ នៅមិនសប្បាយចិត្តអីទៀត? អត់មានមិត្ត និងអត់មានអ្នករាប់រកដូចនៅ Barcelona ម៉ង?

អីយ៉ា…………………………Idol សំណប់ចិត្តរបស់ខ្ញុំ មកវិញហើយ

Image
អីយ៉ា…………………………Idol សំណប់ចិត្តរបស់ខ្ញុំ មកវិញហើយ អីយ៉ា…………………………Idol សំណប់ចិត្តរបស់អូនបានត្រលប់មកវិញហើយ តែមកលើកនេះ មិនមែនមក លេងបាល់ទេណា ព្រោះគាត់ហួស ដឺឡេ ហើយ គឺគាត់មកឡង់សេ ស្បែកជើងបាល់ទាត់ជំនាន់ក្រោយបំផុត មាន៣ពណ៍ឲ្យជ្រើសរើស ៖ សុំទោស ចា៎ អូនមិនដឹងម៉ាកអីដែរ ព្រោះអូនគ្រាន់តែជា Fan ផ្កាប់មុខ……អូនសង្ស័យតែ Adidas ទេមើលទៅ

Idol មុខឌឺអូនមកវិញហើយ

Image
Idol មុខឌឺអូនមកវិញហើយ បន្ទាប់ពីមានបញ្ហារបួស សរសៃរពួរជើង តាំងពីខែ កញ្ញា មក Idol មុខឌឺ របស់អូន អាចត្រលប់មកចូលរួម លេងជាមួយក្រុមបានវិញហើយ ហើយប្រហែលជានឹងអាចចូលលេងនៅការប្រកួត UE FA Champion League នៅយប់ថ្ងៃទី៣១ នេះ ដែលត្រូវប៉ះជាមួយក្រុមខ្លាំងរបស់ប្រទេសស្វីស FC BASEL ។ ជាមួយគ្នានេះផងដែរ សម្រាប់ក្របខ័ណ្ឌបាល់ទាត់  UE FA Champion League ក្រុមបីសាចក្រហម Manchester UTD កំពុងឈរនៅលំដាប់លេខ ១ នៃពូល A ដោយ៣ប្រកួតមាន៩ពិន្ទុ ខណះពេលក្រុម FC BASEL ឈរនៅលេខរៀងទី ២ មាន ៦ ពិន្ទុ ។ ទាយមើ……ការត្រលប់របស់ Idol មុខឌឺរបស់អូន អាចរកគ្រាប់បាល់ ឬ Assis បានទេ ?